កាលពីប៉ុន្មាន សប្តាហ៍មុន ក្រុមការងារ ខេមបូយើង បានធ្វើការ បង្ហាញប្រិយមិត្ត អំពី Tweak មួយ ដែលអាច អោយយើងធ្វើការ ផ្លាស់ប្តូរ Style ភាគរយថ្ម ទៅជាអក្សរខ្មែរ បានយ៉ាង ងាយស្រួល ហើយកាន់ តែធ្វើអោយ ទូរស័ព្ទរបស់យើងកាន់តែ ទាក់ទាញ ទៀតផង។
ភ្ជាប់ជាមួយរូបភាព ខាងលើនេះដែរ ក៏មានប្រិយមិត្ត មួយចំនួនបាន សួរតបមក វិញថា តើ Logo Cambo Report នេះធ្វើបានដោយរបៀបណា?
ដូច្នេះដើម្បីដោះស្រាយ នូវបញ្ហានេះជូន ប្រិយមិត្ត ថ្ងៃនេះដែរ យើងក៏សូម បង្ហាញពីវិធីសាស្រ្ត មួយក្នុងការផ្លាស់ប្តូរ Logo Cambo Report ដែលនៅ ជិត Logo សេវាទៅជាពាក្យ ណាមួយដែល ប្រិយមិត្តចង់បាន។ ដើម្បីអាច ធ្វើការកែសម្រួលបាន ដំបូងប្រិយមិត្ត ត្រូវមានតាមតម្រូវការ ដូចខាងក្រោម៖
- iDevice ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ iOS7 ឡើងទៅ
- ត្រូវតែធ្វើការ Jailbreak អោយបានត្រឹមត្រូវ និងមានតម្លើង Cydia រួចជាស្រេច។
សម្រាប់កម្មវិធី ដែលត្រូវប្រើប្រាស់ មានដូចជា iFile, Tweak Zeppelin, Tweak LinkStore និងកម្មវិធី Adobe Photoshop Touch។
- ដើម្បីអាចទាញយក iFile បាន សូមចូល ទៅកាន់ Cydia រួចស្វែង រកពាក្យ iFile ហើយតម្លើង។
- ដើម្បីអាចទាញយក Tweak Zeppelin បានសូមប្រិយមិត្ត ចូលទៅកាន់ Cydia រួចធ្វើការ បន្ថែមនូវ Source របស់យើងសិនគឺ (http://cydia.myrepospace.com/camboreporteam) ប៉ុន្តែប្រសិន បើប្រិយមិត្តធ្លាប់បានបន្ថែម រួចហើយនោះ គ្រាន់តែធ្វើការ Refresh បានហើយ។ បន្ទាប់មក សូមចូល ទៅកាន់ Cydia ដដែល រួចស្វែង រកពាក្យ Zeppelin ហើយតម្លើង។
- ដើម្បីអាចទាញយក Tweak LinkStore បានសូម ចូលទៅកាន់ Cydia ដដែល រួចស្វែង រកពាក្យ LinkStore ហើយតម្លើង។
- បន្ទាប់ពីប្រិយមិត្ត បានទាញយក Tweak ទាំង3 រួចហើយ ជាចុងក្រោយ សូមចូលទៅ កាន់ App Store រួចស្វែងរកពាក្យ “Adobe Photoshop Touch” ប៉ុន្តែដោយសារ តែវាតម្រូវ អោយយើង ត្រូវទិញក្នុងតម្លៃ 4,99$ ដូច្នេះសូមប្រិយមិត្ត ចុចលើពាក្យ “Get with linkstore” រួចជ្រើសរើស យក Server មួយណា ក៏បាន(សម្រាប់ខេមបូ យើងយក Direct រួចចុចប៊ូតុង Download)។
0 comments:
Post a Comment